ផ្ញើទៅ៖
តើវាជាទីតាំងត្រឹមត្រូវរបស់អ្នកទេ? តម្លៃ និងលក្ខខណ្ឌអាចប្រែប្រួលអាស្រ័យលើទីតាំង
សូមជ្រើសរើសទីតាំងផ្សេងទៀត។

    • ជ្រើសរើសភាសា
    • ជ្រើសរើសរូបិយប័ណ្ណ

    អំពីយើង

    ផ្សារ ARDB ជាផ្សារអនឡាញសម្រាប់លក់ផលិតផល និងកសិផលកសិកម្ម បង្កើតឡើងដោយ ធនាគារ ARDB (Agricultural and Rural Development Bank) ក្នុងគោលបំណងផ្សព្វផ្សាយដើម្បីជំរុញការលក់ផលិតផល និងផ្សារភ្ជាប់រវាងអ្នកផលិតដែលជាសហគមន៍ ឬ បណ្តុំក្រុមអ្នកផលិត កសិដ្ឋាន អ្នកផ្គត់ផ្គង់សម្ភារកសិកម្ម អ្នកប្រមូលទិញ ក្រុមហ៊ុន ឬ សហគ្រាសកែច្នៃ នាំចេញ សេវាដឹកជញ្ជូន និង អ្នកប្រើប្រាស់ ដែលស្របតាមផែនការយុទ្ធសាស្រ្ត និង គោលនិយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលគាំទ្រលើវិស័យកសិកម្ម។​
    អត្ថប្រយោជន៍សំខាន់ៗសម្រាប់អ្នកប្រើប្រាស់៖

    §   សម្រាប់ពាណិជ្ជករ៖ សហគមន៏កសិកម្ម កសិពាណិជ្ជករ ក្រុមហ៊ុន/សហគ្រាសកែច្នៃនាំចេញ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកសិកម្ម និងក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយផលិតផលកសិកម្ម អាចចុះឈ្មោះដាក់លក់ផលិតផល គ្រប់គ្រងការទិញលក់ ការដឹកជញ្ជូន និងការទូទាត់ប្រាក់ជាដើម។

    §   សម្រាប់អ្នកប្រើប្រាស់៖ អាចស្វែងរកព័ត៌មានផលិតផលដែលមានប្រភពច្បាស់លាស់​ដែលអាចជឿទុកចិត្តបាន តម្លៃសមរម្យ សេវាកម្មហិរញ្ញវត្ថុ និង អាចទិញ​-​​លក់ ផលិតផលជាច្រើនប្រភេទតាមតម្រូវការ​ ពីពាណិជ្ជករដែលបានដាក់លក់នៅក្នុងផ្សារ ARDB

    ចក្ខុវិស័យ

    ក្លាយជាផ្សារឌីជីថលឈានមុខគេលើវិស័យកសិកម្មនៅកម្ពុជា ដោយមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និង អន្តរជាតិ។

    បេសកកម្ម

    1.    ផ្សារភ្ជាប់អ្នកពាក់ព័ន្ធ និងទីផ្សារ៖​​ ធ្វើការភ្ជាប់រវាងអ្នកផ្គត់ផ្គង់ធាតុចូល អ្នកផលិត អ្នកកែច្នៃ និងសហគ្រាសនានា​ ជាមួយផ្សារ ដើម្បីជំរុញការលក់ និងចែកចាយ ផលិតផលកសិកម្មប្រកបដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់។

    2.    ផ្សារភ្ជាប់សេវាកម្មហិរញ្ញវត្ថុ៖ ធ្វើការភ្ជាប់សេវាកម្មហិរញ្ញវត្ថុ ទៅកាន់អ្នកពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពហិរញ្ញវត្ថុ សម្រួលការវិនិយោគ និងពង្រឹងសមត្ថភាពប្រកួតប្រជែង។

    3.    ការអភិវឌ្ឍសេដ្ឋកិច្ចជនបទតាមរយៈបច្ចេកវិទ្យាឌីជីថល៖ ជំរុញកំណើនសេដ្ឋកិច្ចជនបទ ដោយផ្តល់ការគាំទ្រ និងការបណ្តុះបណ្តាលផ្នែកឌីជីថល ដើម្បីបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា សំដៅលើកកម្ពស់ផលិតភាព និងការឈានទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ។

    4.    ការលើកកម្ពស់ផលិតផលក្នុងស្រុក និងការចូលរួមក្នុងខ្សែសង្វាក់តម្លៃ៖
    លើកតម្កើងផលិតផលក្នុងស្រុក និងការផ្សារភ្ជាប់ផលិតផលទាំងនោះទៅក្នុងខ្សែសង្វាក់តម្លៃ សំដៅបង្កើតឱកាសឱ្យកសិផលក្នុងស្រុកមានតម្លៃបន្ថែម និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ។

    គោលដៅ

    1.    បង្កើនការចូលរួម៖ ផ្តល់ឱកាសឲ្យសហគមន៍ និងកសិករចូលរួមពេញលេញក្នុងទីផ្សារឌីជីថល ដើម្បីលក់ផលិតផល កសាងឱកាសពាណិជ្ជកម្ម និងបង្កើនចំណូលសម្រាប់ជីវភាពកាន់តែប្រសើរ។

    2.    ការទាក់ទាញអ្នកទិញ និងដៃគូពាណិជ្ជកម្ម៖ ជំរុញការទាក់ទាញអ្នកទិញ និងដៃគូពាណិជ្ជកម្មថ្មីៗ តាមរយៈការពង្រីកបណ្តាញទីផ្សារ ដោយផ្អែកលើយុទ្ធសាស្រ្តផ្សព្វផ្សាយ និងកិច្ចសហការប្រកបដោយទំនុកចិត្ត។

    3.    ការពង្រឹងសេវាកម្មហិរញ្ញវត្ថុ និងព័ត៌មាន៖​ ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុបន្ថែម និងព័ត៌មានទីផ្សារ ដើម្បីគាំទ្រដល់សមត្ថភាពប្រកួតប្រជែង និងជម្រុញផលិតភាពកសិកម្មឱ្យកាន់តែប្រសើរឡើង។

    4.    លើកកម្ពស់ការយល់ដឹងអំពីគុណភាព និង តម្លៃ៖ បង្កើ​នការផ្សព្វផ្សាយផ្នែកទីផ្សារ ដើម្បីកសាងទំនុកចិត្តរវាង អ្នកលក់ និងអ្នកទិញ។

    5.    ការពង្រឹងភាពជាដៃគូ៖ ពង្រឹងកិច្ចសហការជាមួយវិស័យឯកជន និងស្ថាប័នរដ្ឋាភិបាល ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការរីកចម្រើននៃផ្សារ ARDB

    សូមរង់ចាំមួយភ្លែត